Developed by Khmer Focus

សិក្ខាសាលា នៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម ក្រោមហិរញ្ញប្បទានធនាគារវិនិយោគអ៊ឺរ៉ុប

ជំពូក៖ CNMC_2023

សិក្ខាសាលា នៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម ក្រោមហិរញ្ញប្បទានធនាគារវិនិយោគអ៊ឺរ៉ុប 
_____________
លោក ឈឿង ចំរើន អនុប្រធានការិយាល័យ សហប្រតិបត្តិការអត្តរជាតិ នៃនាយកដ្ឋានផែនការ  និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលារនៃគម្រោង កែលម្អវិស័យធារាសាស្ត្រកសិកម្ម ក្រោមហិរញ្ញប្បទានធនាគារវិនិយោគអ៊ឺរ៉ុប ដែលបានរៀបចំដោយ ក្រសួងធនធានទឹក និងឧតុនិយម ។
សិក្ចាសាលាខាងលើ បានប្រព្តឹត្តទៅនាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងដោយមានការចូលរួមដោយមន្រ្តីពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៨២​ (ស្រី ១៥)  ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃគម្រោងដែលសម្រេចបាន និងកិច្ចការដែលត្រូវអនុវត្តបន្ត ។