Developed by Khmer Focus

កិច្ចប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក) ដើម្បីពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែសីហា ឆ្នាំ ២០២៣

ជំពូក៖ CNMC_2023

កិច្ចប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក) ដើម្បីពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែសីហា ឆ្នាំ ២០២៣
———————
អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួន នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីពិនិត្យវឌ្ឍនភាពការងារនៃបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន ដែលបានអនុវត្ត និងសម្រេចបានក្នុងខែសីហា ឆ្នាំ២០២៣ និងពិភាក្សាលើកិច្ចការបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តផែនការការងារប្រចាំឆ្នាំ២០២៣ របស់ គ.ជ.ទ.ម.ក ។ 
កិច្ចប្រជុំខាងលើ បានដំណើរការក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ និងមានការចូលរួមដោយឯកឧត្តមអគ្គលេខាធិការរង អស់លោក លោកស្រីជាប្រធានអង្គភាពចំណុះ និងមន្រ្តីថ្នាក់ការិយាល័យនៃបណ្តាអង្គភាពចំណុះ ។