Developed by Khmer Focus

កិច្ចប្រជុំក្រុមជំនាញផ្នែកបរិស្ថានថ្នាក់តំបន់ ស្តីពីរបាយការណ៍គុណភាពទឹកឆ្នាំ២០២២ និងការអនុវត្តកម្មវិធីតាមដានសារធាតុប្លាស្ទីករបស់គណៈកម្មការទន្លេមេគង្គ

ជំពូក៖ CNMC_2023

ហូជីមិញ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារកម្ពុជាដែលមានការចូលរួមពី ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមជំនាញផ្នែកបរិស្ថានថ្នាក់តំបន់ ស្តីពីរបាយការណ៍គុណភាពទឹកឆ្នាំ២០២២ និងការអនុវត្តកម្មវិធីតាមដានសារធាតុប្លាស្ទីករបស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អង្គការGIZ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
កិច្ចប្រជុំនេះមានគោលបំណង ៖
1.  ពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដានគុណភាពទឹកទន្លេមេគង្គក្រោមឆ្នាំ 2022 ក្នុងគោលបំណងដើម្បីបញ្ចប់ និង
2.  ពិភាក្សាអំពីការអនុវត្ត និងផែនការបញ្ចូលប្រកបដោយនិរន្តរ៍ភាពនៃកម្មវិធីតាមដានសារធាតុផ្លាស្ទីក និងផែនការបញ្ចប់ ។