Developed by Khmer Focus

ការលើកកម្ពស់ការយល់ដឹងស្តីពីគោលនយោបាយ និងគោលការណ៍ណែនាំរបស់គណ:កម្មការទន្លេមេគង្គ លើកិច្ចដំណើរការផ្នែកគ្រប់គ្រងធនធានមនុស្ស, ហិរញ្ញវត្ថុ, រដ្ឋបាល, លទ្ធកម្ម និងសវនកម្មផ្ទៃក្នុង

ជំពូក៖ CNMC_2023

មន្ត្រីអគ្គលេខាធិការដ្ឋានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក) ដែលពាក់ព័ន្ធការសម្រួបសម្រួលការងារមេគង្គថ្នាក់តំបន់ បានទទួលការបណ្តុះបណ្តាលើ់កិច្ចដំណើរការផ្នែកគ្រប់គ្រងធនធានមនុស្ស, ហិរញ្ញវត្ថុ, រដ្ឋបាល, លទ្ធកម្ម និងសវនកម្មផ្ទៃក្នុង របស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលដែលបានរៀបចំធ្វើនាថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ ២០២៣ នៅក្រុងព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការគ.ជ.ទ.ម.ក ។
គ្រូឧទ្ទេសនាម នៅក្នុងសិក្ខាសាលាខាងលើ ជាមន្រ្តីពាក់ព័ន្ធដែលទទួលបន្ទុកលើការងារតាមផ្នែកជំនាញនីមួយៗ បម្រើការងារនៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ។
សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ ជាការឆ្លើយតបនឹងសំណូមពររបស់ប្រទេសជាសមាជិក ដើម្បីលើកម្ពស់ការយល់ដឹងលើគោលនយោបាយ និងគោលការណ៍ណៃនាំដែលបានធ្វើបច្ចុប្បន្នភាព ដើម្បីកិច្ចដំណើរការងារប្រកបដោយវិជ្ជាជីវៈ មានតម្លាភាព និងគណនីភាព ។