Developed by Khmer Focus

កិច្ចប្រជុំគណ:កម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ លើកទី៥៦ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ

ជំពូក៖ CNMC_2023

(ក្រុងវៀងច័ន្ទ) ៖ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកគណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ(MRC) តំណាងកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចំនួន ០៦រូប មកពីក្រសួង/ស្ថាប័នពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំគណ:កម្មាធិការរួម MRC លើកទី៥៦ នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ ។  
កិច្ចប្រជុំខាងលើ ត្រូវបានចូលរួមពីប្រតិភូនៃប្រទេសជាសមាជិកផ្សេងទៀត (ឡាវ ថៃ និងវៀតណាម) និងមន្រ្តីលេខាធិការដ្ឋាន MRC  ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាព និងពិភាក្សាដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង កិច្ចដំណើរការ និងការអនុវត្តការងារលើផ្នែកធនធានមនុស្ស ហិរញ្ញវត្ថុ ការរៀបចំផែនការតំបន់ ការពង្រឹងកិច្ចសហប្រតិបត្តិការនិងការចែករំលែកទិន្នន័យព័ត៌មាន ការពង្រឹងបណ្តាញតាមដានទន្លេ ដំណើរការពិគ្រោះយោបល់ជាមុនសម្រាប់សំណើគម្រោងវារីអគ្គិសនី និងការសាកល្បងមូលនិធិមេគង្គជាដើម ។