Developed by Khmer Focus

កិច្ចពិភាក្សា​ និង​ពិនិត្យ​ផ្ដល់យោបល់​ លេីសេចក្ដីព្រាងអនុស្សរណៈ​ នៃការយោគយល់​ កម្ពុជា-វៀតណាម​ ស្ដីពីសហប្រតិបត្តិការ​ លេីវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ​ និងឆ្លេីយតបគ្រោះអាសន្ន

ជំពូក៖ CNMC_2023

នាថ្ងៃ​ទី​ ២៨​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ ឡុង​ សារាវុធ​ ទីប្រឹក្សា​ គជទមក​ រួមជាមួយ​ ឯកឧត្តម​ គឹម​ សីហា​ អគ្គលេខាធិការ​រង​ គជទមក​ និងមន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន​ និងចំណេះដឹង​ នៃអគ្គលេខាធិការដ្ឋាន​ គជទមក​ បានប្រជុំពិនិត្យ​ផ្ដល់យោបល់​ លេីសេចក្ដីព្រាងអនុស្សរណៈ​ នៃការយោគយល់​ កម្ពុជា-វៀតណាម​ ស្ដីពីសហប្រតិបត្តិការ​ លេីវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ​ និងឆ្លេីយតបគ្រោះអាសន្ន​ ដេីម្បីបង្កេីតយន្តការសហប្រតិបត្តិការ​ និងជុំរុញការផ្លាស់ប្ដូរលេីវិស័យនៃការគ្រប់គ្រងគ្រោះមហន្តរាយ​ រួមគ្នាដោះស្រាយបញ្ហាទាក់ទងនិងគ្រោះមហន្តរាយឆ្លងដែន​ ប្រកបដោយប្រសិទ្ធភាព​ និងនាំមកនូវផលប្រយោជន៍បន្ថែមទៀត​ ដល់ប្រជាជន​ នៃប្រទេសទាំង២​។