កិច្ចប្រជុំពិភាក្សាការងារលើសេចក្តីព្រាងដំបូង នៃផែនការសកម្មភាព (ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើសេចក្តីព្រាងដំបូង នៃផែនការសកម្មភាព របស់ MRC សម្រាប់ឆ្នាំ២០១៨ (MRC Annual Work Plan 2018) ដែលរៀបចំដោយលេខាធិការដ្ឋាន MRC នៅទីក្រុងសៀមរាប។
គោលបំណងនៃកិច្ចប្រជុំនេះគឺ៖
១/ ពិនិត្យឡើងវិញលើការងារអនុវត្តន៍ផែនការសកម្មភាពឆ្នាំ២០១៧
២/ ពិភាក្សា និងផ្តល់ការណែនាំលើការកសាងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៨
៣/ ពិភាក្សាលម្អិតលើសកម្មភាព និងផ្នែកការងារដែលអនុវត្តន៍ក្រោមសកម្មភាពនៃលទ្ធផលរំពឹងទុកចម្បងៗ តាមអង្គភាពទាំងបួន Admin Division, Office CEO, Environmental Management Division, Planning Division និង Technical Supports Division
៤/ ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើ AWP ២០១៨ តាមប្រទេសជាសមាជិកនីមួយៗ ដើម្បីជួយផ្តល់យោបល់លើសេចក្តីព្រាងនេះ៕