សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើ សេចក្តីព្រាងរបាយការណ៍ថ្នាក់ជាតិស្តីពី ការតាមដានពីផលប៉ះពាល់សង្គម និងការវាយតម្លៃភាពងាយរងគ្រោះ (ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥)
(CNMC-EP)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំនូវសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើ សេចក្តីព្រាងរបាយការណ៍ថ្នាក់ជាតិស្តីពី ការតាមដានពីផលប៉ះពាល់សង្គម និងការវាយតម្លៃភាពងាយរងគ្រោះ (SIMVA) ឆ្នាំ២០១៤ នៃកម្មវិធីបរិស្ថាន នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
សិក្ខាសាលានេះ ដឹកនាំដោយ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការ អញ្ជើញចូលរួមពីមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនូន ២៧រូប។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី ១) ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ថ្នាក់ជាតិ SIMVA ឆ្នាំ២០១៤ និង ២) ទទួលបានការផ្តល់ជាយោបល់ពីសមាសជិកអង្គសិក្ខាសាលា ទៅលើការកែលម្អ និងបញ្ចប់របាយការណ៍ថ្នាក់ជាតិ SIMVA ឆ្នាំ២០១៤៕