Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​ចាប់​ផ្តើម​គម្រោង​គ្រប់គ្រង និង​ប្រើប្រាស់​ដោយ​និរន្តរភាព​តំបន់​ដីសើម (ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧)

ឡាវ៖ ក្រុមការងារកម្ពុជា មានតំណាង​មកពី​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក្រសួងបរិស្ថាន និង​រដ្ឋបាលជលផល បាន​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្ដីពី ការ​ចាប់​ផ្ដើម​គម្រោង​គ្រប់គ្រង និង​ប្រើប្រាស់​ដោយ​និរន្តរភាព​តំបន់​ដីសើម ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖
១. បង្ហាញ និងពិភាក្សាលើការៀបចំវិធីសាស្ត្រ និងឧបករណ៍សម្រាប់ធ្វើសារពើភ័ណ្ឌប្រព័ន្ធអេកូឡូស៊ីដីសើម
២. ពិភាក្សាលើសំណើថវិកា សម្រាប់អនុវត្តន៍ឆ្នាំ២០១៧ និងសំណើសកម្មភាពបន្ត
៣. ពិភាក្សាលើ ToR របស់ជំនាញការជាតិស្តីពី ការវាយតម្លៃប្រព័ន្ធអេកូឡូស៊ីដីសើម៕