Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​សម្រាប់​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​ឆ្លង​ដែន ក្នុង​អាង​ទន្លេ​មេគង្គ​ប៉ែក​ខាង​ក្រោម (ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧)

វៀតណាម៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី សេចក្តី​ព្រាង​គោល​ការណ៍​ណែនាំ សម្រាប់​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​ឆ្លង​ដែន ក្នុង​អាង​ទន្លេ​មេគង្គ ប៉ែក​ខាង​ក្រោម ដែល​មាន​ក្រុម​ការ​ងារ​នៃ​ប្រទេស​ជា​សមាជិក​ទាំង៤ ចូល​រួម សរុប​ចំនួន ២៥រូប។

គោលបំណង​នៃកិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​លើ ១) ពិភាក្សាលើ​សេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន ២) ពិភាក្សាពីបទពិសោធន៍ និងមេរៀនទូទៅដែលបានធ្វើកន្លងមក និងការបញ្ចប់ការណែនាំសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន និង ៣) ពិភាក្សាលើតម្រូវការ និងសក្តានុពលសកម្មភាពក្នុងការរៀបចំស្ថាប័នគាំទ្រសម្រាប់អនុវត្តន៍គោល ការណ៍ការណែនាំ TbEIA ក្នុងប្រទេសជាសមាជិក៕