Developed by Khmer Focus

សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី ផែនការ​វិមជ្ឈការ និង​ការ​រៀបចំ​លើ​របាយ​ការណ៍ SIMVA (ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សាលា​ពិគ្រោះយោ​បល់​ថ្នាក់​ជាតិ ស្ដី​ពី ផែន​ការ​វិមជ្ឈការ និង​ការ​រៀប​ចំ​លើ​របាយ​ការណ៍​ផល​ប៉ះពាល់​សង្គម និង​ភាព​ងាយ​រង​គ្រោះ ក្នុង​ច្រក​របៀង​នៃ​អាង​ទន្លេ​មេគង្គ​ក្រោម (SIMVA) ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម ក្រសួង​ផែនការ ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​សាធារណការ និងដឹកជញ្ជូន អាជ្ញាធរទន្លេសាប វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សរុបចំនួន ២២រូប។

គោលបំណងនៃសិក្ខាសាលាគឺ៖ ១. បង្ហាញជូន និងពិភាក្សាលើរបាយការណ៍ SIMVA សម្រាប់ឆ្នាំ២០១៤-២០១៥ ២. បង្ហាញជូន និងពិភាក្សាលើផែនការវិមជ្ឈការការងារ SIMVA ដោយរួមបញ្ចូលផែនទីចង្អុលផ្លូវ និង ៣. កំណត់ការរួមបញ្ចូលគ្នានៃការស្រាវជ្រាវរបស់ SIMVA និងការប្រមូលទិន្នន័យសេដ្ឋកិច្ចសង្គម សម្រាប់ផែនការអាងទន្លេ៕