កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពនូវគោលការណ៍ណែនាំ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី (ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព នូវគោលការណ៍ណែនាំ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនី ប្រកបដោយនិរន្តរភាព របស់គណៈកម្មការទន្លេមេគង្គ នៅខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋាន MRC៕