Developed by Khmer Focus

កិច្ច​ប្រជុំ​ការ​ងារ​ថ្នាក់​តំបន់​ស្តីពី ការ​កសាង​ផែន​ការ​ការ​ងារ នៃ​កម្ម​វិធី​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ សម្រាប់​ឆ្នាំ២០១៧ (ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦)

សៀមរាប៖ លេខា​ធិការ​ដ្ឋាន​​គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ការ​ងារ​ថ្នាក់​តំបន់​ស្តី​ពី ការ​កសាង​ផែន​ការ​ការ​ងារ នៃ​កម្ម​វិធី​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ សម្រាប់​ឆ្នាំ២០១៧ នៅ​ខេត្ត​សៀមរាប។ កិច្ច​ប្រជុំ​នេះ​ចូល​រួម​ដោយ មន្ត្រី​តំណាង​ប្រទេស​ជា​សមាជិក គណៈ​កម្មការ​ទន្លេ​មេគង្គ​ទាំង​បួន និង​មន្ត្រី​បច្ចេកទេស នៃ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ។​

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាកសាងនូវផែនការការងារបញ្ចប់ សម្រាប់កម្មវិធី​បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងឆ្នាំ២០១៧ ក្នុងកម្រិតតំបន់ និងកម្រិតជាតិ រួមទាំងការពិភាក្សាលើកម្មវិធីនៃពិគ្រោះយោបល់ថ្នាក់ជាតិ និងថ្នាក់តំបន់លើរាល់ ផលិតផលនានាដែលកម្មវិធីសម្រេចបាន៕