Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តីពី គម្រោង​អាទិភាព​ក្នុង​ផែន​ការ​មេ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម (ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧)

សៀមរាប៖ អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តីពី គម្រោង​អាទិភាព​ក្នុង​ផែន​ការ​មេ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ អគ្គ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងលេខាធិការដ្ឋាន MRC សរុបចំនួន ២៤រូប។

គោលបំណងនៃកិច្ចប្រជុំគឺ (១) បង្ហាញអំពីគម្រោងឆ្លងដែន និងគម្រោងជាតិដែលមានផលប៉ះពាល់ឆ្លងដែន (២) ពិភាក្សា និងប្រមូលមតិយោបល់លើគម្រោងផែនការមេជាអាទិភាព និងផែនការសម្រាប់អនុវត្តន៍បន្ត៕