Developed by Khmer Focus

ការ​ប្រគល់​សៀវភៅ​បច្ចេក​ទេស​ផ្សេងៗ ដល់​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ និង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​យុទ្ធ​សាស្ត្រ​យោ​ធា (ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦)

ភ្នំពេញ៖ ល្ងាច​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅ​អគ្គលេខាធិការ​ដ្ឋាន គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ធ្វើ​ការ​ប្រគល់​សៀវភៅ​បច្ចេក​ទេស​ផ្សេងៗ​ស្តីពី ការ​សិក្សា​ស្រាវ​ជ្រាវ​ទន្លេ​មេគង្គ ដែល​បោះពុម្ភ​ដោយ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ដោយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​អន្តរ​ជាតិ ចំនួន ៥៤ក្បាល ជូនដល់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងចំនួន ១៨ក្បាល ជូនដល់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា ក្រោមអធិបតីភាពឯកឌត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណ:កម្មាធិការជាតិទន្លេមេគង្កកម្ពុជា។

តំណាងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងតំណាងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលបានផ្តល់ជូននូវសៀវភៅទាំងនោះ តាមការស្នើសុំ ដែលជាផ្នែកមួយនៃការចែករំលែកព័ត៌មាន និងចំណេះដឹង៕