Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី វឌ្ឍន​ភាព​ការងារ និង​ផែនការ​ការងារ​របស់​អង្គភាព​គាំទ្រ​បច្ចេកទេស (ថ្ងៃទី ២៣-២៤ ខែមីនា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ មន្ត្រីតំណាង​ក្រសួង​ធនធានទឹក និងឧតុនិយម និង​អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​​កិច្ច​ប្រជុំ​​ពិគ្រោះយោបល់​ថ្នាក់​​តំបន់​ស្តីពី​ វឌ្ឍន​ភាព​ការ​ងារ និង​ផែនការ​សកម្មភាព​ឆ្នាំ២០១៧ សម្រាប់​​អង្គភាព​គាំទ្រ​​បចេ្ចក​ទេស​នៃ​​គណៈកម្មការ​ទន្លេ​មេគង្គ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ។ នេះជាកិច្ចប្រជុំលើកទី១ នៃអង្គភាពគាំទ្របច្ចេក​ទេស​ឆ្នាំ​២០១៧ ដោយផ្តោតលើ (១) ការគ្រប់គ្រងភាពរាំងស្ងួត (២) ការគ្រប់គ្រង និងកាត់បន្ថយគ្រោះ​ទឹកជំនន់ (៣) នាវាចរណ៍ (៤) ម៉ូដែល (៥) ការពិនិត្យតាមដានអាកាសធាតុ និងទឹក (៦) ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ និងរូបភាពពីលំហរ និង(៧) ប្រព័ន្ធព័ត៌មាននៅ MRC និង CNMC។

កិច្ចប្រជុំមានគោលបំណង៖

‑ បង្ហាញពីវឌ្ឍនភាពការងារអនុវត្តន៍គម្រោងឆ្នាំ២០១៥-២០១៦

‑ ពិនិត្យលើផែនការការងារប្រចាំឆ្នាំ២០១៧

‑ ពិភាក្សាលើថវិកាប្រើប្រាស់សម្រាប់សកម្មភាពឆ្នាំ២០១៧ និងនីតិវិធីក្នុងការសម្រេចលទ្ធផល​ការងារឆ្នាំ២០១៧

‑ ពិនិត្យលើស្ថានភាពស្ថានីយជលសាស្រ្ត-ឧតុនិយម និងផែនការអនាគត។

អង្គប្រជុំបានពិនិត្យ និងឯកភាពជាគោលការណ៍លើផែនការសកម្មភាព និងការប្រើប្រាស់​ថវិកា​​សម្រាប់ឆ្នាំ២០១៧  និងនីតិវិធីអនុវត្តន៍ការងារ។ ការងារមួយចំនួនដូចជា ការ​ប្រគល់‑​ទទួល​​​​ឧបករណ៍សម្រាប់ស្ថានីយពិនិត្យតាមដានភាពរាំងស្ងួត ផែនការ​វិមជ្ឈ​ការ ទិន្នន័យ​ធារ​ទឹក និង​កំណកកករ នឹងត្រូវមានការពិភាក្សាជាបន្តទៀតជាមួយប្រទេស និង​ស្របតាមការ​ណែនាំពី​ថ្នាក់​ដឹកនាំគណៈកម្មការទន្លេមេគង្គ៕