សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទិន្នន័យ (ថ្ងៃទី ១៤-១៥ ខែកញ្ញា ឆ្នាំ២០១៧)
ហូជីមិញ៖ ក្រុមការងារកម្ពុជា បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទិន្នន័យ ដោយមានការចូលរួមពីប្រទេសជាសមាជិក MRC ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី (១) បង្ហាញអំពីស្ថានភាពបច្ចុប្បន្ន និងតម្រូវការគ្រប់គ្រងទិន្នន័យនៅថ្នាក់តំបន់ (២) ពិភាក្សាលើយន្តការ ឬវិធីសាស្ត្រនៃការទុកដាក់ទិន្នន័យ និង(៣) ប្រមូលអនុសាសន៍ពីប្រទេសស្តីពី ការប្រើប្រាស់ទិន្នន័យថ្មីៗ បច្ចេកវិទ្យាថ្មីៗ ដើម្បីកែលំអការគ្រប់គ្រងទិន្នន័យសម្រាប់ការងារផែនការ និងប្រតិបត្តិការ៕