Developed by Khmer Focus

សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី ការ​អភិវឌ្ឍ​ផ្ទៀង​ផ្ទាត់​សហ​ម៉ូដែល (ថ្ងៃទី ១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានដឹកនាំ​ក្រុមការងារ​កម្ពុជា រួម​មាន​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ផែនការ ចូល​រួម​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី ការ​អភិវឌ្ឍ​ផ្ទៀង​ផ្ទាត់​សហ​ម៉ូដែល និង​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​សមា​ជិក។

គោលបំណងនៃសិក្ខាសាលាគឺ៖

១- ពិនិត្យឡើងវិញពីរចនាសម្ព័ន្ធ និងការសម្មត់ក្នុងការកសាងឱ្យមានបច្ចុប្បន្នភាព របស់សហម៉ូដែល នៃការប្រៀបធៀប សេដ្ឋកិច្ច បរិស្ថាន ផលប្រយោជន៍សង្គម និងផលប៉ះពាល់ នៃសេណារីយ៉ូផ្សេងៗទៀតទៅអនាគត

២- បណ្តុះបណ្តាលក្រុមអ្នកបច្ចេកទេសរបស់ MRC ក្នុងការប្រើសហម៉ូដែល

៣- កំណត់បន្ថែមសេណារីយ៉ូ ម៉ូដែល

៤- សហម៉ូដែល គឺជាឧបករណ៍សម្រាប់អ្នកធ្វើសេចក្តីសម្រេច ក្នុងការវាយតម្លៃ និងជ្រើសរើសផែនការ របស់ MRC៕