Developed by Khmer Focus

សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ស្តី​ពី វិធាន​ការ​ផ្លាស់​ប្តូរ​ផ្នែក​អភិបាល​កិច្ច​កម្ម​វិធី​ទឹក​មេគង្គ (ថ្ងៃទី ២៦-២៧ ខែឧសភា ឆ្នាំ២០១៦)

វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា (គ.ជ.ទ.ម.ក) បាន​ចូល​រួមសិក្ខា​សា​លា​បណ្តុះ​បណ្តាល​ស្តី​ពី វិធាន​ការ​ផ្លាស់​ប្តូរ​ផ្នែក​អភិបាល​កិច្ច​កម្ម​វិធី​ទឹក​មេគង្គ ដែល​បាន​រៀប​ចំ​ដោយ​នាយក​ដ្ឋាន​កិច្ច​ការ​បរទេស និង​ជំនួញ (DFAT) របស់​ប្រទេស​អូស្រ្តាលី នៅ​សាល​ប្រជុំ​​នៃ​ស្ថាន​ទូត​អូស្រ្តាលី ប្រចាំ​ទី​ក្រុង​វៀងច័ន្ទ។ មាន​សិក្ខា​កាម​ចូល​រួម​ចំនួន ២១​រូប ជា​មន្រ្តី​តំណាង​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឡាវ ថៃ និង​វៀតណាម មន្រ្តី​លេខា​ធិការ​ដ្ឋាន MRC មន្រ្តី DFAT និង​មន្រ្តី​អង្គការ​ក្រៅ​រដ្ឋភិបាល និង​ក្រុម​សិក្សា​ស្រាវ​ជ្រាវ​ដែល​ទទួល​គម្រោង​ក្រោម​ជំនួយ DFAT របស់​ប្រទេស​អូស្ត្រាលី។

សិក្ខា​សា​លា​បាន​ផ្តល់​នូវ​ចំណេះ​ដឹង ដែល​ផ្សារ​ភ្ជាប់​នឹង​ទស្សនៈ​ផ្លាស់​ប្តូរ​របៀប​អភិបាល​កិច្ច​ផ្នែក​ទឹក លើ​ការ​គ្រប់​គ្រង​គម្រោង និង​កម្ម​វិធី​ផ្អែក​តាម​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់​ស្តែង តាម​ក្រប​ខ័ណ្ឌ​កថភាព និង​ខ្សែ​សង្វាក់​នៃ​លទ្ធ​ផល និង​ប្រព័ន្ធ​ពិនិត្យ​តាម​ដាន និង​វាយ​តម្លៃ​គម្រោង និង​កម្ម​វិធី។ សិក្ខា​កាម​ទាំង​អស់​បាន​យល់​ដឹង​យ៉ាង​ក្បោះ​ក្បាយ អំ​ពី​ក្រប​ខ័ណ្ឌ​ផ្លាស់​ប្តូរ ដើម្បី​ធា​នា​និរន្តរ​ភាព​កម្ម​វិធី​គម្រោង ការ​ប្រើ​ប្រាស់​ប្រព័ន្ធ M & E សម្រាប់​អនុវត្តន៍​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ (NIP) នៅ​ក្នុង​កម្រិត​ជាតិ និង​តំបន់ និង​កម្ម​វិធី​ដែល​ប្រទេស​អូស្រ្តាលី​គាំ​ទ្រ​ថវិកា តាម​រយៈ DFAT ត្រូវ​បាន​ស្នើ​សុំ​យក​ការ​យល់​ដឹង​ពី​សិក្ខា​សា​លា ត្រៀម​រៀប​ចំ​ជា​ស្រេច​ក្នុង​កម្រិត​ជាតិ (គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ) កម្រិត​តំបន់ (លេខា​ធិការ​ដ្ឋាន MRC) នូវ​ព័ត៌​មាន​សម្រាប់​មន្រ្តី​បេសក​កម្ម​ចុះ​វាយ​តម្លៃ​របស់ DFAT ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៦៕