Developed by Khmer Focus

គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ក្រុម​បេសក​កម្ម​ធនាគារ​ពិភពលោក (ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦)

ភ្នំពេញ៖ មន្ត្រី​នៃ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ CNMC បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ ក្រុម​បេសកកម្ម​ធនា​គារ​ពិភពលោក ដែល​មក​បំពេញ​ការ​ងារ​ដឹក​នាំ​ដោយ​លោក Greg Browder ប្រធាន​ក្រុម មាន​រយៈ​ពេល ០៥ថ្ងៃ គឺ ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ សម្រាប់​ជួយ​គាំ​ទ្រ​ដំណើរ​ការ​អនុវត្ត​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​តំណាក់​កាល​ទី៣ នៅ​កម្ពុជា។ ដំណើរការប្រជុំចាប់ផ្តើមការងារនេះ មានការអញ្ជើញចូលរួមពីមន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តី CNMC មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មន្រ្តីរដ្ឋបាលជលផល និងក្រុមបេសកកម្ម សរុបចំនួន ២២រូប។

កិច្ចប្រជុំបានស្តាប់របាយការណ៍ពីការវិវត្តរីកចម្រើននៃសមាសភាគគម្រោងនីមួយៗ លើកិច្ចការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ និងបានពិភាក្សា ការឯកភាពជម្រុញការអនុវត្តផែនការបន្តទៅថ្ងៃមុខ។ ០៤ថ្ងៃបន្តខាងមុខ និងមានការពិភាក្សាជាមួយនាយកដ្ឋានជំនាញស្តីពី ការងារបច្ចេកទេសគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងធនធានជលផល ការងារលទ្ធកម្មសម្រាប់ជ្រើសរើសជំនាញការ ការរៀបចំលក្ខខណ្ឌការងារសម្រាប់ក្រុមហ៊ុនជំនាញការ និងការរៀបចំសិក្ខាសាលាបច្ចេកទេសស្តីពី ការរៀបចំប្រព័ន្ធគ្រប់គ្រងជលសាស្រ្ត និងឧតុនិយមនៅភូមិភាគឦសាន៕