វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ digital media (ថ្ងៃទី ១៥-១៦ ខែសីហា ឆ្នាំ២០១៧)
វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ digital media ដោយមានការចូលរួមពីមន្ត្រីនៃគណៈកម្មាធិការជាតិទន្លេមេគង្គ កម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងគោលបំណងជួយឱ្យមន្ត្រីនៃគណៈកម្មាធិការជាតិទន្លេមេគង្គទាំង ៤ប្រទេស អាចប្រើប្រាស់បានកាន់តែប្រសើរឡើងថែមទៀត នូវប្រព័ន្ធបណ្តាញសង្គម Facebook, Twitter, Instagram & website ជាដើម ក្នុងការផ្សព្វផ្សាយចេញទៅខាងក្រៅ ទាំងជាភាសាជាតិ និងភាសាអង់គ្លេស នូវព័ត៌មាន និងសមិទ្ធផលការងារសំខាន់ៗរបស់ខ្លួន៕