វេទិកាថ្នាក់តំបន់ស្តីពី កិច្ចសហប្រតិបត្តិការឆ្លងដែន នៃទន្លេមេគង្គក្រោម (ថ្ងៃទី ១២ -១៤ ខែកញ្ញា ឆ្នាំ២០១៧)
ថៃ៖ ក្រុមការងារកម្ពុជាចំនួន ០៥រូប ដែលមានតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប និងជំនាញការជាតិ IWRM បានចូលរួមវេទិកាថ្នាក់តំបន់ស្តីពី កិច្ចសហប្រតិបត្តិការឆ្លងដែន នៃទន្លេមេគង្គក្រោម នៅសាកលវិទ្យាល័យ Kasetsart នៃខេត្ត Sakon Nakhon ប្រទេសថៃ។
គោលបំណងនៃវេទិកាគឺ៖ ក) ផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការគម្រោងឆ្លងដែន នៅក្នុងអាងទន្លេមេគង្គក្រោម ខ) ចែករំលែកបទពិសោធន៍ លើការអនុវត្តគម្រោងធនធានទឹកចម្រុះឆ្លងដែន និង គ) ផ្សព្វផ្សាយបណ្តាញការងារថ្នាក់តំបន់៕