Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​ធ្វើ​ឱ្យ​មាន​ដំណើរ​ការ​ឡើង​វិញ នៃ​ការ​អនុវត្ត​សកម្មភាព (ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧)

បាដកក៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ការ​ធ្វើ​ឱ្យ​មាន​ដំណើរ​ការ​ឡើង​វិញ នៃ​ការ​អនុវត្ត​សកម្មភាព សម្រាប់​ការ​សិក្សា​សាក​ល្បង នៃការ​តាមដាន​ការ​ប្រើប្រាស់ដីកសិកម្ម ដោយ​មាន​ការ​ចូល​រួមពី​មន្ត្រី​មកពី​ប្រទេស​ជា​សមាជិក​ទាំង​បួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងលេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ សរុបចំនួន ២២រូប ក្នុងនោះភាគីកម្ពុជា មានចំនួន៤រូប ដឹកនាំដោយ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំ (១) ដើម្បីរៀបចំដំណើរការឡើងវិញ និងរំឭកពីវឌ្ឍនភាពការងារទូទៅជាមួយបណ្តាប្រទេសជាសមាជិក (២) សុំការបញ្ជាក់ពីប្រទេសនីមួយៗអំពី សមាសភាពក្រុមការងារថ្នាក់ជាតិ និងទីកន្លែងដែលត្រូវសិក្សា (៣) ពិភាក្សារកការឯកភាពពីប្រទេសនីមួយៗ លើផែនការការងារ និង (៤)ស្វែងរកមតិយោបល់ និងអនុសាសន៍ល្អៗស្តីពី គោលការណ៍ណែនាំសម្រាប់ការប្រមូលទិន្នន័យ៕