Developed by Khmer Focus
សិក្ខា​សា​លា​បណ្ដុះ​បណ្ដាល​ស្ដី​ពី សុវត្ថិភាព​ទំនប់​វារីអគ្គិសនី (ថ្ងៃទី​ ២៣​-២៧ ​ខែមីនា ​ឆ្នាំ​​២០១៥)

(MRC-ISH)

វៀងច័ន្ទ៖ សិក្ខាសា​លា​បណ្ដុះបណ្ដាល​ស្ដី​ពី សុវត្ថិភាព​ទំនប់​វារី​​អគ្គិសនី នៃ​កម្ម​វិធី​និរន្តរ​ភាព​វារី​អគ្គិសនី​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឡាវ ក្រោម​ការ​ដឹក​នាំ​របស់​​តំណាង​លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ និង​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង ស្ថាប័ន​ពាក់​ពន្ធ័​នៃ​ប្រទេស​ជា​សមាជិក និង​បុគ្គលិក MRC សរុប​ចំនួន​ ៤៥រូប​។ ​ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​មាន​​ចំនួន ៨រូប រួម​មាន ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង​នៃ គ.ជ.ទ.ម.ក លោក ប៊ុន ណារិទ្ធ អគ្គ​នាយក​រង អគ្គ​នាយក​ដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ​ និង​ថាមពល លោក ថេង មារិទ្ធ ប្រធាន​នាយក​ដ្ឋាន​បញ្ញាតិ​កម្ម នៃ​អាជ្ញាធរ​អគ្គិសនី លោក ជី ចាន់រស្មី អនុប្រធាន​នាយក​ដ្ឋាន​វារីអគ្គិសនី នៃ​ក្រសួង​រ៉ែ​ និង​ថាមពល លោក ថាច់ សុវណ្ណា អនុប្រធាន​នាយក​ដ្ឋាន​អភិរក្ស​ធន​ធាន​ទឹក នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក ថៃ ពិសិដ្ឋ អនុប្រធាន​នាយក​ដ្ឋាន​បណ្ដា​គម្រោង និង​កម្ម​វិធី​នៃ គ.ជ.ទ.ម.ក លោក ធួន សុខជា អនុប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ព័ត៌មាន និងចំណេះ​ដឹង​នៃ គ.ជ.ទ.ម.ក និង​លោក ខ្វាន់ ភក្ត្រា ប្រធាន​ការិយា​ល័យ​ធន​ធាន​រ៉ែ នៃ​អាជ្ញា​ធរ​ទន្លេ​សាប​។

គោល​បំណង​នៃ​សិក្ខា​សា​លា​បណ្ដុះ​បណ្ដាល​នេះ​គឺ បង្ហាញ​អំ​ពី ១.) បណ្តាញ​ទំនប់​បណ្តាក់​ ២.) ការ​គ្រប់​គ្រង​អាង​ និង​ការ​បញ្ជៀស​ទឹក​ជំនន់​ ៣.) ការ​វិភាគ​ជល​សាស្ត្រ​ និង​ធារា​សាស្ត្រ​​សម្រាប់​គ្រោង​ទំនប់ និង ៤.) ការ​វិភាគ​ហានិភ័យ​ និងវាយ​តម្លៃ​ជល​សាស្ត្រ​សម្រាប់​សុវត្ថិភាព​ទំនប់៕