Developed by Khmer Focus
វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​តំបន់​ស្តី​ពី ប្រព័ន្ធ​ព័ត៌​មាន​គណៈ​កម្មការ​ទន្លេ​​មេគង្គ (ថ្ងៃទី ០៧-០៨ ខែមេសា ឆ្នាំ២០១៥)

(MRC-IKMP)

សៀមរាប៖ វគ្គ​បណ្តុះ​​បណ្តាល​ថ្នាក់​តំបន់​ស្តី​ពី ប្រព័ន្ធ​ព័ត៌​មាន​គណៈ​​កម្មការ​​ទន្លេ​​មេគង្គ បាន​​ប្រព្រឹត្ត​​ទៅ​​នៅ​ខេត្ត​​សៀម​រាប ដោយ​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី មន្ត្រី​​​តំណាង​ក្រសួង ស្ថាប័ន​​ពាក់​ព័ន្ធ​​នៃ​ប្រទេស​ជា​សមាជិក និង​បុគ្គលិក​​លេខា​​ធិ​​ការ​​ដ្ឋាន​​​គណៈ​កម្មការ​​ទន្លេ​មេគង្គ​សរុប​ចំនួន ២៥រូប។ ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​​មាន ០៤​រូប រួម​មាន លោក គឺ ខេមលីន មន្ត្រី​សម្រប​​​សម្រួល​​កម្ម​វិធី​​គ្រប់​​គ្រង​ព័ត៌​មាន និង​ចំណេះ​ដឹង នៃ​នាយក​ដ្ឋាន​គ្រប់​គ្រង​ព័ត៌​មាន​និង​ចំណេះ​ដឹង គ.ជ.ទ.ម.ក លោក ហេង បូរាណ ជំនាញ​ការ​ថ្នាក់​ជាតិ លោក ធួន សុខជា អនុប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ព័ត៌​មាន និង​ចំណេះ​ដឹង នៃ​គ.ជ.ទ.ម.ក លោក សៅ សម្ភារ ប្រធាន​ការិយាល័យ​​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម។

គោលបំណង​នៃ​វគ្គ​បណ្តុះ​​បណ្តាល​គឺ ផ្តល់​ទស្សនៈ​​បច្ចេក​ទេស​ដើម្បី​​ធ្វើ​ឱ្យ​​ប្រសើរ នូវ​ប្រព័ន្ធ​ព័ត៌​មាន​របស់​​គណៈ​​កម្ម​ការ​ទន្លេ​មេគង្គ។ ប្រព័ន្ធ​ព័ត៌​មាន​របស់​​គណៈ​កម្មការ​ទន្លេ​​មេគង្គ បាន​ធើ្វ​ការ​បែង​ចែក​អ្នក​ប្រើ​ប្រាស់​ជា​បួន​ប្រភេទ​គឺ អ្នក​រដ្ឋ​​បាល​គ្រប់​គ្រង អ្នក​ប្រើ​ប្រាស់​ផ្ទៃ​ក្នុង អ្នក​ប្រើ​ប្រាស់​ធ្វើ​ពាណិជ្ជ​កម្ម និង​អ្នក​ប្រើ​ប្រាស់​ជា​សាធារណ:៕