Developed by Khmer Focus
កិច្ច​ប្រជុំ​លើក​ទី​៤១ របស់​គណៈ​កម្មា​ធិការ​រូម និង​កិច្ច​ប្រជុំ​លើក​ទី​១៩ ជា​មួយ​ប្រទេស​ដៃ​គូរ​សន្ទនា (ចិន-​មីយ៉ាន់ម៉ា) (ថ្ងៃទី ០៥-០៨ ខែឧសភា ឆ្នាំ២០១៥)

(MRC-JC)

សៀមរាប៖ គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) បាន​បើក​កិច្ច​ប្រជុំ​លើក​ទី​៤១ របស់​គណៈ​កម្មា​ធិការ​រូម និង​កិច្ច​ប្រជុំ​លើក​ទី​១៩ ជា​មួយ​ប្រទេស​ដៃ​គូរ​សន្ទនា (ចិន-​មីយ៉ាន់ម៉ា) ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​រួម នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC Joint Committee) ប្រចាំ​ឆ្នាំ២០១៤-​២០១៥ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​នៅ​សណ្ឋាគារ​បុរីអង្គរ ក្រុង​សៀមរាប ដោយ​មាន​ការ​ចូល​រួម​ពី​គណៈ​ប្រតិភូ​​មក​ពី​ប្រទេស​ជា​សមាជិក​រួម​មាន កម្ពុជា ឡាវ ថៃ និង​វៀតណាម ប្រទេស​​ដៃ​គូ​សន្ទនា ចិន-​មីយ៉ាន់ម៉ា តំណាង​អ្នក​សង្កេត​ការណ៏ មក​ពី​អង្គ​ការ​អន្តរ​ជាតិ​ ជា​ដៃ​គូរ​អភិវឌ្ឍន៍ ព្រម​ទាំង​មន្ត្រី​លេខា​ធិការ​ដ្ឋាន MRC សរុប​ចំនួន ៦៥ រូប។ គណៈ​ប្រតិភូ​កម្ពុជា​ដឹក​នាំ​ដោយ​ឯកឧត្តម អាន ពេជ្រហត្ថដា អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​​ទន្លេ​មេគង្គ​កម្ពុជា និង​មន្ត្រី​តំណាង​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ ក្រសួង​បរិស្ថាន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ​នឹង​ពិនិត្យ ពិភាក្សា និង​កត់​ត្រា​លើ ទី១- វឌ្ឍន​ភាព​នៃ​ការ​​អនុវត្ត​​វិមជ្ឈ​ការ​មុខ​ងារ​ស្នូល គ្រប់​គ្រង​អាង​របស់ MRC ទី២- វឌ្ឍន​ភាព​លើ​ការ​អនុវត្ត និង​បច្ចុប្បន្ន​ភាព យុទ្ធ​សាស្ត្រ​អភិឌ្ឍន៍​អាង​ដោយ​ផ្អែក​លើ​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ និង​ការ​កសាង​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់ MRC ២០១៦-​២០២០ និង​ទី៣- វឌ្ឍន​ភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ប្រទេស​ដៃ​គូរ​សន្ទនា (ចិន-​មីយ៉ាន់ម៉ា)៕