Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ផែន​ការ​សកម្ម​ភាព​ការ​ងារ របស់​កម្ម​វិធី​គ្រប់​​គ្រង​គ្រោះ​រាំង​ស្ងួត ឆ្នាំ២០១៥ (ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥)

(CNMC-DMP)

កំពង់ចាម៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា កម្ម​វិធី​គ្រប់​គ្រង​គ្រោះ​រាំង​ស្ងួត បាន​រៀប​ចំ​​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ ថ្នាក់​ជាតិ​ស្តី​ពី ផែន​ការ​សកម្ម​ភាព​ការ​ងារ របស់​កម្ម​វិធី​គ្រប់​គ្រង​គ្រោះ​រាំង​ស្ងួត ឆ្នាំ២០១៥ នៅ​សណ្ឋាគារ​ភ្នំប្រុស ទីរួម​ខេត្ត​កំពង់ចាម ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន ២៥រូប ក្រោម​ការ​ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

កិច្ចប្រជុំនេះ​មាន​គោល​បំណង​ដើម្បី៖ ១- បង្ហាញ​ពី​ដំណើរ​ការ​ទូទៅ​នៃ​សំណើ​គម្រោង JAIF ២- បង្ហាញ និង​ពិភាក្សា​លើ​ពង្រាង​ផែន​ការ​ការ​ងារ​របស់​គម្រោង JAIF ដែល​បាន​អនុម័ត​ដោយ​គណៈ​កម្មា​ធិការ​រួម នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ ៣- ពិភាក្សា និង​ឯក​ភាព​លើ​សកម្ម​ភាព ក្នុង​ផែន​ការ​សកម្ម​ភាព​ការ​ងារ របស់​កម្ម​វិធី​គ្រប់​គ្រង​គ្រោះ​រាំង​ស្ងួត ឆ្នាំ២០១៥ ៤- ពិភាក្សា និង​ឯក​ភាព​លើ​ផែន​ការ​ថវិកា​ប្រចាំ​ឆ្នាំ២០១៥​ របស់​កម្ម​វិធី​គ្រប់​គ្រង​គ្រោះ​រាំង​ស្ងួត សម្រាប់​កំរិត​ជាតិ និង​តំបន់៕