(MRC-AIP)
វៀងច័ន្ធ៖ គណៈកម្មការទន្លេមេគង្គ (MRCS) បានរៀបចំកិច្ចប្រជុំការងារថ្នាក់តំបន់លើកទី ១ ស្តីពី ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើសន្តិសុខស្បៀង ដោយមានមន្រ្តីចូលរួមពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម និងមន្ត្រីជំនាញមកពី MRCS សរុបចំនួន ២៩រូប។ ដោយឡែកសមាសភាពអ្នកចូលរូមមកពីកម្ពុជាមានចំនួន ០៥រូប (CNMC និង MAFF)។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី (១). ពិភាក្សារកការឯកភាពគ្នាលើ វិសាលភាពនៃការវាយតម្លៃ និងរបាយការណ៍ រួមទាំងការវាយតម្លៃសូចនាករ ឧបករណ៍ និងវិធីសាស្រ្ត (២). ពិភាក្សាលើការសិក្សាសាកល្បង សម្រាប់ថ្នាក់ជាតិ រួមមានវិសាលភាពនៃតំបន់ដែលត្រូវជ្រើសរើស និងលទ្ធផលរំពឹងទុក (៣). ពិភាក្សាលើតួនាទី ភារកិច្ចរបស់ភាគីពាក់ព័ន្ធ និងយន្តការសហការគ្នា និង(៤). ពិភាក្សាអំពីផែនការការងារ និងជំហានបន្ទាប់៕