Developed by Khmer Focus
កិច្ច​ប្រជុំ​ថ្នាក់​តំបន់​​ស្តី​​ពី​ ការ​​អនុវត្ត​​នីតិ​​វិធី​​សម្រាប់​​តាម​​ដាន និង​ត្រួត​ពិនិត្យ​ការ​​ប្រើ​ប្រាស់​​ទឹក (ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥)

(MRC-IKMP)

ភ្នំពេញ៖ គណៈ​កម្មការ​​ទន្លេ​​មេគង្គ បាន​​រៀប​​ចំ​​កិច្ច​​ប្រជុំ​​ថ្នាក់​​តំបន់​​ស្តី​ពី ការ​អនុវត្ត​​នីតិ​​វិធី​​សម្រាប់​​តាម​​ដាន និង​​ត្រួត​​ពិនិត្យ​ការ​​ប្រើ​ប្រាស់​​ទឹក ដោយ​​មាន​​ការ​​អញ្ជើញ​​ចូល​រួម​​ពី​​មន្ត្រី​​ជំនាញ​ មក​ពី​ប្រទេស​​​ជា​​សមាជិក​ គណៈ​កម្មការ​​ទន្លេ​​មេគង្គ និង​​មន្រ្តី​​លេខា​​ធិការ​​ដ្ឋាន​​គណ:​កម្មការ​​ទន្លេ​​មេគង្គ សរុប​​ចំនួន ១៧​នាក់។ ចំពោះ​​ប្រទេស​​កម្ពុជា បាន​​លើក​​យក​​ករណី​​សិក្សា​​នៅ​​ស្ទឹង​​ពោធិសាត់ មក​​សិក្សា​​ដោយ​​ផ្តោត​​លើ​​ការ​​ស្រោច​​ស្រព។ កិច្ច​ប្រជុំ​​នេះ​​ដឹក​​នាំ​​ដោយ​​ឯកឧត្តម​ ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង នៃ​​គណ:​កម្មាធិការ​​ជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា។

គោល​បំណង​​នៃ​កិច្ច​ប្រជុំ​​គឺ៖ ១​. វាយ​​​តម្លៃ​​ការ​​​ប្រើ​ប្រាស់​​​ទឹក​​នៅ​​​ក្នុង​​​អាង​​ទន្លេ​​មេគង្គ​​ក្រោម ២. ឯក​សារ​​ការ​​ងារ​​សម្រាប់​​តាម​​ដាន ត្រួត​​ពិនិត្យ​​ការ​​ប្រើ​ប្រាស់​​ទឹក និង​ ៣. ការ​​វិវឌ្ឍ និង​​ពិភាក្សា​​ករណី​​សិក្សា នៅ​​តាម​​ប្រទេស​​ជា​​សមាជិក។

ជាលទ្ធផល កិច្ច​ប្រជុំ​​បាន​​កំណត់​​ការ​​ប្រើ​ប្រាស់​​តែ​ DSF Tool ក្នុង​​ការ​​រៀប​ចំ​​ធ្វើ​​របាយ​ការណ៍​​សម្រាប់​​ដំណើរ​​ការ​​អនុវត្ត​​នីតិ​​វិធី​​ស្តី​ពី​ ការ​​តាម​ដាន និង​​ត្រួត​ពិនិត្យ​​ការ​ប្រើ​ប្រាស់​​ទឹក​ និង​​បាន​​សំណូម​ពរ​​ឱ្យ​​ប្រទេស​​ជា​​សមាជិក​ បពា្ចប់​​ករណី​​សិក្សា​​របស់​ខ្លួន​​ឱ្យ​​បាន​​ឆាប់៕