(MRC-EP)
ទីក្រុងហាណូយ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការរៀបចំរបាយការណ៍វាយតម្លៃគុណភាពទឹក តាមលក្ខណៈបច្ចេកទេស របស់កម្មវិធីបរិស្ថាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុប ២១រូប (ស្រ្តី ០៧រូប)។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមាន ០៤រូប រួមមានលោកស្រី ញឹម សុភា អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោក ជា វណ្ណារ៉ា ប្រធានការិយាល័យវិភាគគុណភាពទឹក នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយមលោក ស៊ីវ គង់ អនុប្រធានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន និងលោក ថៃ ពិសិដ្ឋ មន្រ្តីសម្របសម្រូលថ្នាក់ជាតិ របស់កម្មវិធីបរិស្ថាន នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលគឺ៖ ១) ពិនិត្យឡើងវិញលើតម្រូវការនៃរបាយការណ៍បណ្តាញត្រួតពិនិត្យគុណភាពទឹក និងនីតិវិធីគុណភាពទឹករបស់គណៈកម្មការទន្លេមេគង្គ ២) ចែករំលែកចំណេះដឹងនៃការវិភាគទិន្នន័យ និងការសរសេររបាយការណ៍ និង៣) ពង្រឹងសមត្ថភាពបុគ្គលិកនៃមន្ទីរពិសោធន៍គុណភាពទឹក ក្នុងការសរសេររបាយកាណ៍ដែលមានលក្ខណៈសមស្របតាមបែបបទបច្ចេកទេស៕