Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី ការ​កំណត់​អត្តសញ្ញាណ​អេកូ​ឡូស៊ី ក្នុង​អនុ​អាង សម្រាប់​ផែន​ការ​វារី​អគ្គិសនី (ISH01) និង​បង្កើត​គោល​ការណ៍​ណែ​នាំ​ស្តី​ពី ការ​វាយ​តម្លៃ​ពហុ​គោល​បំណង​នៃ​គម្រោង​វារី​អគ្គិសនី (ISH02) (ថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៥)

(MRC-ISH)

វៀងច័ន្ទ៖ គណៈ​កម្មា​ការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី ការ​កំណត់​អត្ត​សញ្ញាណ​អេកូ​ឡូស៊ី​ក្នុង​អនុ​អាង សម្រាប់​ផែន​ការ​វារី​អគ្គិសនី (ISH​01) និង​បង្កើត​គោល​ការណ៍​ណែ​នាំ​ស្តី​ពី ការ​វាយ​តម្លៃ​ពហុ​គោល​បំណងនៃ​គម្រោង​វារី​អគ្គិសនី (ISH​02) នៅ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ​ប្រចាំ​ទី​ក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​បណ្តា​ប្រទេស​ជា​សមា​ជិក​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ។ ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​ប្រទេស​កម្ពុជា​ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ការ​ចូល​រួម​ពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ និង​ក្រសួង​រ៉ែ និង​ថាមពល សរុប​ចំនួន ០៧រូប។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ​គឺ៖ ១. បង្ហាញ​ដោយ​សង្ខេប​នូវ​ការ​បំពេញ​សម្រាប់​ការ​សិក្សា​លើ ISH01, ISH02 ដែល​មាន​របាយ​ការណ៍​បញ្ចប់​ការ​សិក្សា​សាក​ល្បង និង​របាយ​ការណ៍ ISH01, ISH02 បញ្ចប់ ដោយ​បញ្ចូល​នូវ​អនុសាសន៍​មួយ​ចំនួន ២. សង្ខេប​ពី​គោល​ការណ៍​ណែ​នាំ និង​វិធី​សាស្ត្រ​បច្ចេក​ទេស សម្រាប់ ISH01, ISH02 ៣. បង្ហាញ​ពី​ផល​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​វិធី​សាស្ត្រនៃ ISH01, ISH02 សម្រាប់​អាង​ទន្លេ​មេគង្គ​ទាំង​មូល៕