Developed by Khmer Focus
វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី ប្រព័ន្ធ​ព្យាករណ៍​ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ប្រព័ន្ធ​ព្យាករណ៍​ទឹក​ជំនន់​ទឹក​ភ្លៀង (ថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៥)

(CNMC-FMMP)

ពោធិសាត់៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ប្រព័ន្ធព្យាករណ៍ទឹកជំនន់ទន្លេមេគង្គ និងប្រព័ន្ធព្យាករណ៍ទឹកជំនន់ទឹកភ្លៀង នៅទីរួមខេត្តពោធិសាត់ ដឹកនាំដោយលោក ម៉ៅ ហាក់ អគ្គនាយករង កិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីមន្ត្រីនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នាយកដ្ឋានឧតុនិយម និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមពីបណ្ដាខេត្ត ក្រុងចំនួន ១២។

វគ្គបណ្ដុះ​បណ្ដាល​នេះ​គឺ​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ដល់​សិក្ខា​កាម​ទាំង​អស់​អំ​ពី បច្ចុប្បន្ន​ភាព និង​ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធ​ព្យាករណ៍​ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ជំនន់​ទឹក​ភ្លៀង របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ព្រម​ទាំង​ជម្រាប​ជូន​អំ​ពី ព័ត៌​មាន និង​ទិន្នន័យ​ពាក់​ព័ន្ធ​ឧតុនិយម និង​ជល​សាស្ត្រ ដែល​មាន​នៅ​ក្នុង​គេហទំព័រ និង​ប្រព័ន្ធ​ព័ត៌​មាន​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ៕