(MRC-BDP)
ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាបច្ចេកទេស ថ្នាក់តំបន់ស្តីពី ប្រព័ន្ធគាំទ្រសេចក្តីសម្រេចចិត្ត លើការវាយតម្លៃ ធនធានជីវសាស្រ្តចម្រុះ ដែលជាផ្នែកមួយនៃការសិក្សា របស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គស្តីពី ការអភិវឌ្ឍ និងការគ្រប់គ្រងប្រកបដោយចីរភាពនៃទន្លេមេគង្គ រួមបញ្ចូលផលប៉ះពាល់គម្រោងវារីអគ្គិសនីលើទន្លេមេគង្គ នៅលេខាធិការដ្ឋាន MRC រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារដែលជាមន្រ្តីបច្ចេកទេសតំណាងក្រសួងស្ថាប័ន នៃប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) លេខាធិការដ្ឋាន MRC ជំនាញការជាតិ និងអន្តរជាតិ សរុបចំនួន ៤០រូប។ មន្រ្តីកម្ពុជាមានចំនួន ០៦រូប មកពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលជលផល។
អង្គសិក្ខាសាលាបានប្រព្រឹត្តទៅដោយ៖
- មានបទបង្ហាញស្តីពី របាយការណ៍បច្ចេកទេសបថមនៃការវាយតម្លៃធនធានជីវចម្រុះសម្រាប់ការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ និងពិនិត្យលើមតិយោបល់ដែលប្រទេសជាសមាជិកបានផ្តល់
- ការបង្ហាញការសាកល្បងលើការប្រើប្រាស់ និងអនុវត្តជាក់ស្តែងនូវប្រព័ន្ធគាំទ្រសេចក្តីសម្រេចចិត្តនៃការវាយតម្លៃធនធានជីវចម្រុះ (ម៉ូដែល DRIFT)
- ផ្តល់ចំណេះដឹងបច្ចេកទេសជូនមន្រ្តីបច្ចេកទេសរបស់ប្រទេសជាសមាជិកយល់ពីការប្រើប្រាស់ម៉ូដែល ការវិភាគវាយតម្លៃម៉ូដែល ការបញ្ជូលទិន្នន័យ និងការបកស្រាយសេណារីយ៉ូទាំង១០ និងវិភាគ-បកស្រាយលទ្ធផលនៃសេណរីយ៉ូ៕