វៀងច័ន្ទ៖ ក្រុមការងារកម្ពុជា ដឹកនាំដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមបច្ចេកទេស ដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃលើលទ្ធផលនៃម៉ូដែលជលសាស្ត្រ សម្រាប់សេណារីយ៉ូមេ និងសេណារីយ៉ូរង នៃបណ្តាគម្រោងអភិវឌ្ឍន៍ក្នុងអាងទន្លេមេគង្គ ក្រោមការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
កិច្ចប្រជុំ បានសម្រេចលទ្ធផល រួមមាន៖ ១) បានឯកភាពបន្តយកឯកសាររបាយការណ៍ដែលមានកង្វះខាតទិន្នន័យ និងការផ្ទៀងផ្ទាត់កាន់តែប្រសើរ ដាក់ឆ្លងកិច្ចប្រជុំរបស់ប្រទេស ដើម្បីពិភាក្សាផ្តល់យោបល់បន្ថែមតាមវិស័យពាក់ព័ន្ធរបស់ប្រទេស (២) បានទទួលចំណេះដឹង និងការពង្រឹងសមត្ថភាពក្នុងដំណើរការផ្ទេរចំណេះដឹង ដល់ប្រទេសជាសមាជិក លើការងារម៉ូដែលទាក់ទងនឹងការសិក្សារបស់ក្រុមប្រឹក្សា ដែលនឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្តក្នុងប្រទេសជាសមាជិក៕