ការចុះវាយតម្លៃគម្រោងសាកល្បងស្តីពី ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (ថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០១៧)
បាត់ដំបង៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តី នៃក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំជាមួយលោក Giorgio V. Brandolini ទីប្រឹក្សាបច្ចេកទេសសហគមន៍អឺរ៉ុបស្តីពី ការវាយតម្លៃកម្មវិធីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ និងគម្រោងសាកល្បងស្តីពី ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ របស់គណៈកម្មការទន្លេមេគង្គ នៅកម្ពុជា នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួចបន្តដំណើរទៅមើលទីតាំងគម្រោងស្ថិតនៅក្នុងឃុំឆ្នាល់មាន់ និងឃុំធិបតី នៃស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងបានជួបប្រជុំជាមួយសហគមន៍មូលដ្ឋាន និងថ្នាក់ខេត្ត៕