វេទិកាសាធារណៈស្តីពី យន្តការសហប្រតិបត្តិការមេគង្គ-ឡាងឆាង (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក ហាក់ សុជាតិ ប្រធាននាយកដ្ឋាន ផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមវេទិកាសាធារណៈស្តីពី យន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលរៀបចំឡើងដោយវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រកម្ពុជា នៅវិទ្យាស្ថានភាសាកូរ៉េ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
វេទិកានេះរៀបចំឡើងដើម្បីបង្ហាញអំពីសារៈសំខាន់នៃយន្តការមេគង្គ-ឡានឆាង ក្នុងការកសាងសន្តិភាព និងវឌ្ឍនភាពក្នុងមហាអនុតំបន់មេគង្គ ជាពិសេសដើម្បីអបអរសាទរកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី ១០-១១ ខែមករា ឆ្នាំ២០១៨ ខាងមុខ៕