កិច្ចប្រជុំសម្របសម្រួលការងារលើកទី២ ផ្នែកគ្រប់គ្រងបរិស្ថាន (ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨)
វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំសម្របសម្រួលការងារលើកទី២ ផ្នែកគ្រប់គ្រងបរិស្ថាន ដោយមានការចូលរួមពីប្រទេសជាសមាជិក MRC និងមន្ត្រីលេខាធិការដ្ឋាន MRC។
គោលបំណងនៃកិច្ចប្រជុំគឺ៖
- ពិនិត្យទៅលើវឌ្ឍនភាពការងារ និងផលសម្រេចក្នុងឆ្នាំ២០១៧
- ពិភាក្សា និងឯកភាពលើផែនការសកម្មភាពឆ្នាំ២០១៨
- ពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រុមការងារថ្នាក់តំបន់ និងថ្នាក់ជាតិ៕