កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបង្កើតគោលការណ៍ណែនាំ សម្រាប់ការគ្រប់គ្រងហានិភ័យ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន (ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨)
វៀងច័ន្ធ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបង្កើតគោលការណ៍ណែនាំ សម្រាប់ការគ្រប់គ្រងហានិភ័យ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីវារីអគ្គិសនី លើទន្លេមេ (ISH0306) ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋាន MRC ។
គោលបំណងនៃកិច្ចជុំគឺដើម្បីពិគ្រោះយោបល់លើគោលការណ៍ណែនាំ ISH0306 មូលដ្ឋានចំណេះដឹង និងអភិក្រមកាត់បន្ថយផលប៉ះពាល់ គ្រោងប្លង់វិស្វកម្ម និងប្រតិបត្តិការតម្រូវការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល និងលទ្ធផលរំពឹងទុក៕