សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការបង្កើតគោលការណ៍ណែនាំ សម្រាប់ការគ្រប់គ្រងហានិភ័យ (ថ្ងៃទី ២៣-២៤ ខែមករា ឆ្នាំ២០១៨)
វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការបង្កើតគោលការណ៍ណែនាំ សម្រាប់ការគ្រប់គ្រងហានិភ័យ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីទំនប់វារីអគ្គិសនី លើទន្លេមេ (ISH0306) ដោយមានការចូលរួមពីក្រុមការងារ នៃប្រទេសជាសមាជិក ជំនាញការនៃលេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ ក្រុមការងារលេខាធិការដ្ឋាន ផ្នែកISH0306 និងដៃគូអភិវឌ្ឍន៍។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១). ណែនាំអំពីគោលការណ៍ណែនាំ ISH0306 មូលដ្ឋានចំណេះដឹង ករណីសិក្សាសាកល្បង និងអភិក្រមកាត់បន្ថយផលប៉ះពាល់ (២). ពិនិត្យឡើងវិញនូវគ្រោងប្លង់វិស្វកម្មវារីអគ្គិសនី និងការឆ្លើយតបផ្នែកប្រតិបត្តិការ និង (៣). ប្រមូលមតិយោបល់លើតម្រូវការស្រាវជ្រាវ និងបណ្តុះបណ្តាល៕