ឈៀងរ៉ៃ៖ ប្រទេសថៃ បានរៀបចំកិច្ចប្រជុំលើកទី២ នៃក្រុមការងារចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការវិស័យធនធានទឹក ក្រោមយន្តការកិច្ចសហប្រតិបត្តិការ ឡាងឆាង-មេគង្គ ដែលជាយន្តការមួយទ្រទ្រង់ដោយប្រទេសចិន។
កិច្ចប្រជុំនេះចូលរួមដោយតំណាងពីប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ តំណាងពីកម្ពុជាមានចំនួន ២រូបគឺលោក ឃ្លោក សំអាង ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានប្រតិភូ និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពង្រឹងកិច្ចសហប្រត្តិបត្តិការលើវិស័យធនធានទឹក សម្រាប់ប្រទេសនីមួយៗ តាមរយៈក្រុមការងារចម្រុះ លើវិស័យធនធានទឹក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង៕