សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងជាអនុប្រធាន អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល បានចូលរួមកិច្ចប្រជុំ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានអង្គរក្ស និងជាប្រធាន អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល ដោយមានការចូលរួមពីអនុប្រធានអនុគណៈកម្មការ នាយសេនាធិការ ឧត្តមសេនីយ៍ និងកងកម្លាំងប្រដាប់អាវុធ ពីអង្គភាពពាក់ព័ន្ធ បញ្ជាការគ្រប់គោលដៅ មន្រ្តីផ្នែកសុខាភិបាល អគ្គិសនីខេត្ត និងមន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
កិច្ចប្រជុំនេះបានផ្សព្វផ្សាយ និងណែនាំការអនុវត្តផែនការការពារ របស់អគ្គស្នងការនគរបាលជាតិ ដល់គ្រប់នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងបញ្ជាការគ្រប់គោលដៅ សម្រាប់បំពេញភារកិច្ចជូនគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ៕