Developed by Khmer Focus
ជួបពិភាក្សាការងារជាមួយក្រុមមន្រ្តីប្រតិភូចិន (ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ទទួល​ជួបពិភាក្សា​ការងារ ជាមួយ​ក្រុម​មន្រ្តី​ប្រតិភូ​ចិន ដឹក​នាំ​ដោយ​លោក Zhong Zhiyu អ្នក​គ្រប់គ្រងគម្រោង កិច្ចសហប្រតិបត្តិការ​ធន​ធាន​ទឹក​ឡាងឆាង​មេគង្គ ដែល​អញ្ជើញ​មក​ទស្សន​កិច្ច​កម្ពុជា​ស្តីពី ការ​កសាង​ផែនការ​មេ​គ្រប់​គ្រង​ធន​ធាន​ទឹក​ក្នុង​ប្រទេស​កម្ពុជា ដែល​ជាជំនួយប្រទេសចិន តាមរយៈក្រសួងធនធានទឹកចិន ដល់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា។ កិច្ចប្រជុំបានស្តាប់បទបង្ហាញអំពីសេចក្តីព្រាងឯកសារផែនការមេ សម្រាប់ធនធានទឹកកម្ពុជា និងបានពិភាក្សាផ្តល់យោបល់លើចំណុចបញ្ហាមួយចំនួន ដើម្បីរួមចំណែកការកែលំអសេចក្តីព្រាងផែនការមេនេះ៕