កិច្ចប្រជុំថ្នាក់តំបន់ស្តីពី សេចក្តីព្រាងលើកទី៣ គោលការណ៍ណែនាំវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (ថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ស្តីពី សេចក្តីព្រាងលើកទី៣ គោលការណ៍ណែនាំវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក មន្ត្រី MRC និងជំនាញការអន្តរជាតិ។
គោលបំណងនៃកិច្ចប្រជុំដើម្បី៖
• ពិភាក្សាអំពីសេចក្តីព្រាងលើកទី៣ គោលការណ៍ណែនាំវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ដើម្បីបញ្ចប់គោលការណ៍នេះ
• ពិភាក្សាអំពីតម្រូវការ និងសកម្មភាពក្នុងការអភិវឌ្ឍ ការគាំទ្រស្ថាប័នដើម្បីអនុវត្តគោលការណ៍នេះ៕