កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការកែសម្រួលលើកទី១ នៃក្របខណ្ឌសូចនាករគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការកែសម្រួលលើកទី១ នៃក្របខណ្ឌសូចនាករគណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រី MRC។
គោលបំណងនៃកិច្ចប្រជុំដើម្បី៖
• ពិនិត្យលើរចនាសម្ព័ន្ធក្របខ័ណ្ឌសូចនាករ ដែលបានកែសម្រួល
• ពិនិត្យលើក្របខណ្ឌសូចនាករវាយតម្លៃ វិសាលភាព និងវិធីសាស្រ្ត
• ពិនិត្យប៉ារ៉ាម៉ែត្រសម្រាប់ការតាមដាន និងពិភាក្សាអំពីតម្រូវការទិន្នន័យ សម្រាប់សូចនាករវាយតម្លៃ៕