Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការវិភាគលំហូរទឹក (ថ្ងៃទី ២០-២១ ខែមិថុនា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ នៅ​លេខា​ធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ MRCS លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង និង​ជា​មន្ត្រី​សម្រប​សម្រួល​បច្ចេក​ទេស​ថ្នាក់​ជាតិ នៃ​អគ្គលេខា​ធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ​និង​មន្ត្រី​ជំនាញ​មក​ពី​នាយកដ្ឋាន​ជលសាស្ត្រ និង​ការងារ​ទន្លេ នៃក្រសួង​ធនធានទឹក និងឧតុនិយម បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ ស្តីពីការវិភាគលំហូរទឹក និងដោយមានការចូលរួមពីប្រទេសជាសមាជិក។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីបង្ហាញអំពីការផលិតផលចុងក្រោយរបស់ក្រុមទីប្រឹក្សា CNR ក្នុងគម្រោង Mekong-HYCOS និងវិភាគលំហូរទឹកមេគង្គដោយប្រើ Hydroscope និង HydroDem៕