កិច្ចប្រជុំចរចារថវិកាកម្រិតជំនាញ (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨)
ភ្នំពេញ៖ លោក អ៊ូ សុផាណា ប្រធាននាយកដ្ឋាន លោក ឆេង សុភ័ក្ត្រ និងលោកស្រី ស្វាយ សុភី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោក ហាក់ សុជាតិ ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមជាមួយប្រតិភូក្រុមការងារថវិកា នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមថវិកាក្រសួង បានចូលរួមកិច្ចប្រជុំចរចារថវិកាកម្រិតជំនាញ ជាមួយក្រុមថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្តម អ៊ុង លុយណា អគ្គនាយរងថវិកា៕