វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ដែលមានតំណាងមកពី ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល រដ្ឋបាលជលផល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំគ្រោងប្លង់បឋម សម្រាប់គម្រោងទំនប់វារីអគ្គិសនីនៅលើទន្លេមេនៃទន្លេមេគង្គ (PDG) ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន MRC។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីដំណើរការសម្រាប់ការធ្វើបច្ចុប្បន្នភាពឯកសារគោលការណ៍ណែនាំសម្រាប់គ្រោងប្លង់វារីអគ្គិសនី (Preliminary Design Guidance) លើទន្លេមេ ក្នុងអាងទន្លេមេគង្គភាគខាងក្រោម (PDG) ឆ្នាំ២០០៩ និងប្រមូលមតិយោបល់បន្ថែមសម្រាប់កែលម្អរសេចក្តីព្រាង (P) PDG ២០១៨ សម្រាប់ធ្វើផែនការអនុវត្តបន្ត៕