វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារថវិកាកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៦ គណៈកម្មាធិការថវិកា MRC ដោយមានការចូលរួមពីមន្ត្រីក្រុមការងារថវិកា នៃប្រទេសជាសមាជិក MRC មន្ត្រីតំណាងក្រុមដៃគូអភិវឌ្ឍន៍ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ ពិភាក្សា៖
១/ របាយការណ៍លទ្ធផលការងារ និងហិរញ្ញវត្ថុ MRC ឆ្នំា២០១៧ និងឆមាសទី១ ឆ្នាំ ២០១៨
២/ ការត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាព ពាក់កណ្តាលឆ្នាំ (ពីខែមករា-មិថុនា) នៃការអនុវត្តផែនការ ការងារ និងថវិកា ឆមាសទី២ ឆ្នាំ២០១៨
៣/ ការត្រួតពិនិត្យឡើងវិញការចំណាយពាក់កណ្តាលឆ្នាំ និងការស្នើអនុម័តលើសំណើកែសម្រួលឡើងវិញនូវថវិការបស់ផែនការការងារប្រចាំឆ្នាំ២០១៨ សម្រាប់គម្រោងចំណាយបន្ត (កក្កដា-ធ្នូ)៕