Developed by Khmer Focus
សិក្ខាសាលាស្តីពី ការបើកដំណើរការរៀបចំឯកសារគម្រោងស្នើសុំពេញលេញ (ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨)

ភ្នំពេញ៖ លោក សួស ប៊ុនថន អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង នៃ​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខាសាលា​ស្តីពី ការ​បើក​ដំណើរ​ការ​រៀបចំ​ឯកសារ ​គម្រោង​ស្នើ​សុំ​ពេញ​លេញ សម្រាប់​គម្រោង ”ការ​បញ្ជ្រាប​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា” ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដឹកនាំដោយ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន និងដោយមានការចូលរួមពីតំណាងក្រសួង​ ស្ថាប័នពាក់ព័ន្ធ​។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការរៀបចំឯកសារគម្រោងស្នើសុំពេញលេញ និងពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូជាតិ និងអន្តរជាតិនានា៕