Developed by Khmer Focus
កិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារគណៈកម្មាធិការ​រួម​កម្ពុជា ដែល​មាន​តំណាង​មកពីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូលរួម​ក្នុង​កិច្ចប្រជុំ​លើកទី៤៧ របស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពី​ក្រុមការងារគណៈកម្មាធិការរួម នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ដៃគូអភិវឌ្ឍន៏ និងមន្ត្រីលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំកម្រិតអភិបាលកិច្ចនេះធ្វើឡើងដើម្បីស្តាប់សេចក្តីរាយការណ៍ពីវឌ្ឍនភាពប្រតិបត្តិការការងាររបស់ គណៈកម្មការទន្លេមេគង្គ ក្នុងឆ្នាំ២០១៨ ដែលសំខាន់ៗ រួមមាន៖ ជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គលើកទី៣ នៅសៀមរាប ការជំរុញការងារវិមជ្ឈការមុខងារស្នូល MRC ការកែទម្រង់ហិរញ្ញវត្ថុ និងធនធានមនុស្សរបស់លេខាធិការដ្ឋាន MRC ការពង្រឹងដៃគូ​សហប្រតិបត្រិការ និងការងារបច្ចេកទេសសំខាន់ៗ​ ដែលបានកំពុងអនុវត្ត ដូចជា MASAP, PDG2018, SHDS2018, SOBR, TbEIATGs, JEM។

អង្គប្រជុំក៏នឹងពិនិត្យ ពិភាក្សា និងផ្តល់ការណែនាំលើ (១) លក្ខន្តិកៈបង្កើតគណៈកម្មាធិការសវនកម្មរបស់ MRC (២) ផែនការសកម្មភាពរបស់ MRC ឆ្នាំ២០១៩ និង (៣) ការអនុវត្តបណ្តានីតិវិធីរបស់MRC និងវេទិការរួម រួមទាំងផែនការសកម្មភាពរួម សម្រាប់គម្រោងទំនប់វារីអគ្គិសនី​ ប៉ាក់ បេង និង​សាយាប៉ូរី​៕